អនុប្រធានាធិបតីអាមេរិកទទួលការចាក់វ៉ាក់សាំងការពារ Covid-19 ដូសទី២
អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 របស់លោកជាលើកទី២ ដែលជាវ៉ាក់សាំងផលិតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្រ្តអាមេរិក ម៉ូឌែណា នៅឯវិទ្យាស្ថានសុខាភិបាលជាតិ ។
ជាមួយគ្នានេះ លោកស្រី ហារី បាននិយាយថា ខ្ញុំចង់ជំរុញអោយអោយគ្រប់គ្នាទទួលការចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់អ្នក… វាពិតជាមិនមានការឈឺចាប់នោះទេ ហើយវានឹងអាចជួយសង្គ្រោះជីវិតរបស់អ្នកបានទៀតផង ។ ក្រុមហ៊ុន ម៉ូឌែណា អាយអិនស៊ី នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ខ្លួនជឿជាក់ថា វ៉ាក់សាំង Covid-19 របស់ខ្លួនអាចការពារប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។
ទន្ទឹមគ្នា ក្រុមហ៊ុន ភីហ្វីហ្សឺ អាយអិនស៊ី និង បាយអូអិនធិច អេសអ៊ី ក៏បានអះអាងដូចគ្នាដែរថា តាមរយៈការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនអាចមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ ៕ ប្រភព៖ Yahoo News


