រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​០​០​លាន​ដូ​ស​បន្ថែម​ទៀត​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

​អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ប្រ​ធានា​ធ​ប​តី​អាមេរិក​ ចូ ​បៃ​ដិ​ន​ ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ថែម​ទៀត​ចំនួន​២​០​០​លាន​ដូ​ស​ ​ដើម្បី​ចែកចាយ​នៅ​តាម​បណ្តា​រដ្ឋ​ជាច្រើន​ទៀត​ ​ដែល​នេះ​ជា​ការ​សន្យា​របស់​លោក​ប្រធានាធិបតី​ ​ក្នុង​ការ​ព្យាយាម​ទប់​ស្កាត​ការ​ឆ្លង​រីក​រាលដាល​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក​ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​។​

រដ្ឋបាល​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​បញ្ជូន​សេចក្តីថ្លែង​ការណ៍​សង្ខេប​ទៅកាន់​បណ្តា​អភិបាល​រដ្ឋ​នានា​នៅ​ថ្ងៃអង្គារ​នេះ​ ​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ចំនួន​វ៉ា់ក់​សាំង​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​អោយ​បាន​១​០​លាន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍​សម្រាប់​រយៈពេល​៣​ស​ប្តាហ៍​បន្ទាប់​ ​កើន​ឡើង​ពី​៨​.​៦​លាន​ដូ​ស​ក្នុង​ពេល​បច្ចុប្បន្ន​ ​នេះ​បើ​តាម​ប្រភព​ពី​ម​ន្រ្តី​អាមេរិក​សុំ​មិន​បញ្ជាក់​អត្តសញ្ញាណ​ ​។​

សូម​ជម្រាប​ថា​ ​រដ្ឋបាល​របស់​លោក​ ​បៃ​ដិ​ន​ ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ផ្សេងៗ​គ្នា​ចំនួន​១​០​០​លាន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​ម៉ូឌែ​ណា​ ​ដើម្បី​បង្កើន​ចំនួន​វ៉ាក់សាំង​អោយ​កើន​ឡើង​ដល់​៦​០​០​លាន​ដូ​ស​ ​ព្រម​ជាមួយ​ការ​រំពឹង​ថា​ ​នឹង​ចែកចាយ​នៅ​ក្នុង​រដូវក្តៅ​ខាងមុខនេះ​ ​។​ ​វ៉ាក់សាំង​នីមួយៗ​ទាមទារ​អោយ​ចាក់​២​ដូ​ស​ក្នុង​មនុស្សម្នាក់​ ​ដើម្បី​ការពារ​ពេញលេញ​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ខណៈ​ការ​បញ្ជាទិញ​ថ្មី​ ​អាច​នឹង​គ្របដណ្តប់​លើ​ប្រជាជន​អាមេរិក​រហូតដល់​៣​៣​១​លាន​នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner