អតីត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ (Video)

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​រក្សា​ការចរចា​អាកាសធាតុ​ជាមួយ​ចិន​ដោយ​ទុក​ដាច់ដោយឡែក​សិន​ ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា​ផ្សេងទៀត​ ​ដែល​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​រដ្ឋមន្ត្រីការបរទេស​ ​ដែល​បច្ចុប្បន្ន​ជា​ប្រេសិត​អាកាសធាតុ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​ចន​ ឃើ​រី​ ​។​

​លោក​ ​ចន​ ឃើ​រី​ ​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​ឥឡូវនេះ​ទាក់ទង​នឹង​ចិន​ ​ជាក់ស្តែង​យើង​មានការ​ខ្វែងគំនិត​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​ចិន​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ ​។​ ​បញ្ហា​នៃ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ ​និង​ ​សិទ្ធិ​ចូល​ទៅកាន់​ទី​ផ្សារ​ ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​… ​ខ្ញុំ​ចង់​មានន័យ​ថា​ ​ចូល​ទៅ​មើល​ក្នុង​បញ្ជី​ ​យើង​ដឹង​បញ្ហា​ទាំងអស់​នោះ​ ​។​ ​បញ្ហា​ទាំងនោះ​នឹង​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​នោះ​ទេ​ ​ប៉ុន្តែ​អាកាសធាតុ​ជា​បញ្ហា​សំខាន់​ជាងគេ​ ​ដែល​យើង​ត្រូវតែ​ដោះស្រាយ​ ​។​

ប្រេសិត​អាកាសធាតុ​អាមេរិក​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​លើ​ពិភពលោក​ចំនួន​៣​០​ភាគរយ​ ​និង​សហរដ្ឋអាមេរិក​១​៥​ភាគរយ​ ​ហើយ​ថា​ ​ដូច្នេះ​វា​ជា​រឿង​បន្ទាន់​ ​ដែល​យើង​ត្រូវ​រក​វិធី​ចែក​បញ្ហា​ឱ្យ​ដាច់​ ​ដើម្បី​ឆ្ពោះទៅ​មុខ​ទៀត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner