លោក បែ មករា បញ្ជាក់ថា ពាន Cambodia Airways Cup 2021 គឺជាការបង្ហាញសាមគ្គីភាពរវាងគ្នានិងគ្នា ក្នុងន័យអភិវឌ្ឍន៍កីឡាបាល់ទាត់

ក្លឹបបាល់ទាត់បេងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ បានរៀបចំ” ពាន Cambodia Airways Cup 2021 ដើម្បីប្រកួតកម្តៅសាច់ដុំ ជាពិសេសកៀងគរអ្នកគាំទ្រ ត្រៀមសម្រាប់ការប្រកួតលីគ និងពានរង្វាន់ផ្សេងៗទៀត ដែលជិតមកដល់ ។ ក្រៅពីនេះ ពាននេះដែរក៏បង្ហាញចំណងសាមគ្គីភាព សហប្រតិបត្តិការគ្នារវាងក្លិបនៅក្នុងប្រទេស ក៏ដូចជា ពង្រឹងគុណភាពបាល់ទាត់ តាមរយៈបច្ចេកទេសរបស់កីឡាករនីមួយៗ បូករួមនឹងការចែករំលែក បទពីសោធន៍ ក្នុងពានរង្វាន់នេះ” ។






លោក បែ មករា បន្តថា មូលហេតុដែលក្លឹបបឹងកេត “អញ្ជើញក្រុមមធ្យមៗ មកលេងមិត្តភាព ចង់ឲ្យពួកគេមានឱកាសលេង បង្ហាញសមត្ថភាព ដូចក្រុមធំដែរ ។ ការប្រកួតនេះមិនមែនជាការប្រកួតប្រជែងយកពាននោះដែរ គឺគ្រាន់តែលេង ដើម្បីអភិវឌ្ឍន៍បាល់ទាត់ មានន័យថាក្រុមខ្លាំងក៏ចង់អភិវឌ្ឍន៍ ក្រុមខ្សោយក៏ចង់អភិវឌ្ឍន៍ ហើយនេះគឺជាការបង្ហាញការសាមគ្គិភាពរវាងគ្នានិងគ្នាផងដែរ ។ លោក បានបន្ថែមទៀតថា ដោយសារបញ្ហាកូវីដ-១៩ ធ្វើអោយក្លឹបមិនអាចទៅលេងជាលក្ខណមិត្តភាព នៅក្រៅប្រទេស ហើយក៏មិនអញ្ជើញក្លឹបក៏មកលេងនៅកម្ពុជាដូចគ្នា ដូច្នេះទើបក្លឹបបង្កើតពានខាងលើ ដើម្បីលេងកម្តៅសាច់ដុំ និងបង្កើនមិត្តភាព សាមគ្គីភាព ។
សូមបញ្ជាក់ថា ពានរង្វាន់ Cambodia Airways Cup 2021 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ រីឯការប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ក្រុមដែលមានពិន្ទុលើគេ នឹងក្លាយជាម្ចាស់ជើងឯក ៕
