លោក ដូណាល់ ត្រាំ សម្រេចរឹតបន្តឹងការធ្វើដំណើរពីប្រេស៊ីលមកកាន់សហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសអនុវត្តន៍វិធានការរឹតបន្តឹងការធ្វើដំណើរជាមួយប្រេស៊ីល ក្រោយប្រជាជាតិធំបំផុតនៅអាម៉េរិកឡាទីនមួយនេះ បានក្លាយជាប្រទេសជាប់លេខ២ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។
ការរឹតត្បិតថ្មីនេះ នឹងមិនត្រូវបានអនុវត្តទៅលើការជួញដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រេស៊ីលនោះឡើយ ហើយវានឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ ។ ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយអោយដឹងថា ថ្ងៃនេះ លោកប្រធានាធិបតីបានចេញសេចក្តីសម្រេចមួយ ដើម្បីការពារប្រទេសរបស់យើង… អ្នកទាំងឡាយណាដែលធ្លាប់ស្នាក់នៅប្រេស៊ីល ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ នឹងមិនអាចចូលមកក្នុងសហរដ្ឋអាម៉េរិកបានទេ ៕