រុស្ស៊ីបន្តស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក ក្រោយទើបរកឃើញអ្នកឆ្លងថ្មីជិត៨.៦០០នាក់ទៀត

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ រុស្ស៊ីបន្តស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីក្នុងរយៈពេល២៤ម៉ោង ពោលគឺនៅក្នុងថ្ងៃអាទិត្យម្សិលមិញ រុស្ស៉ីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន៨ពាន់៥៩៩នាក់ថែមទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។

ដោយឡែកសម្រាប់ចំនួនអ្នកជំងឺស្លាប់ដោយសារជម្ងឺ COVID-19 វិញ បានកើនឡើងចំនួន១៥៣នាក់បន្ថែមទៀត ខណៈតួលេខអ្នកដែលបានត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយក៏បានកើនឡើងចំនួន៥ពាន់៣៥៣នាក់ថែមទៀតផងដែរ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសរុស្ស៊ី មានចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៤ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៥៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៣ពាន់២៩៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner