​កូវី​ដ​១​៩​៖​ ​វៀតណាម​ប្រកាស​ពី​ការគ្មាន​ករណី​ឆ្លង​ថ្មី​ ​លើកដំបូង​តាំងពី​ផ្ទុះ​រលក​ទី​៣​មក

​នៅ​ថ្ងៃសុក្រ​ទី​៥​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​វៀតណាម​បាន​ប្រកាស​ថា​ ​ខ្លួន​ពុំ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ជា​ករណី​ថ្មី​ទេ​ ​ពោល​គឺជា​ការ​គ្មា​ន​ឆ្លង​លើកដំបូង​ ​ចាប់តាំង​ពី​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី​ ​កាលពី​ពេលថ្មីៗនេះ​។​

​សូម​រម្លឹក​ថា​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​មករា​ ​២​០​២​១​ ​វៀតណាម​បាន​ផ្តើម​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី​ ​ក្រោយ​ស្ងប់ស្ងាត់​ជិត​២​ខែ​ ​ហើយ​ក្រោយមក​ ​ក៏​បន្ត​រក​ឃើញ​ការ​ឆ្លង​ជាបន្តបន្ទាប់​ ​ក្នុង​នោះ​ ​រលក​ទី​៣​របស់​វៀតណាម​នេះ​ ​មាន​ឆ្លង​ក្នុង​សហគមន៍​ ​៣​៧​៥​នាក់ហើយ​ ​នៅ​ក្នុង​ក្រុង​និង​ខេត្ត​ចំនួន​១​០​ ​រួម​មាន​ទាំង​ហាណូយ​ ​និង​ហូ​ជី​មិញ​ដែរ​។​ ​យ៉ាងណាក៏ដោយ​ ​នៅ​ថ្ងៃ​ទី​៥​ ​កុម្ភៈ​នេះ ​គឺ​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ​ ​ប៉ុន្តែ​កាលពី​រសៀល​ម្សិលមិញ​ ​មាន​៩​ករណី​ដែរ​។​

​វៀតណាម​មាន​ករណី​កូ​វី​ដ​១​៩​សរុប​១​៩​៥​៧​នាក់​ ​ស្លាប់​៣​៥​នាក់​ ​ខណៈ​ដែល​មនុស្សជា​ង​៦​៥​០​០​០​នាក់​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner