អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៥លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៧លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៥លាន៤១ម៉ឺន៧ពាន់១២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៩ម៉ឺន៤ពាន់៤១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៧លាន៩ម៉ឺន៣ពាន់៦២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន២៧ម៉ឺន៣ពាន់៨៩០នាក់ ស្លាប់ចំនួន៤៦ម៉ឺន៦ពាន់៩៨៨នាក់ និងជាសះស្បើយចំនួន១៧លាន៣ម៉ឺន១ពាន់៦២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨០ម៉ឺន៣ពាន់៥៣៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៨៦២នាក់ និងជាសះស្បើយ១០លាន៤៩ម៉ឺន៥ពាន់៤០១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៣៩ម៉ឺន៧ពាន់៧៦៩នាក់ ស្លាប់២២ម៉ឺន៨ពាន់៨៨៣នាក់ និងជាសះស្បើយ៨លាន២៩ម៉ឺន១ពាន់៧៦៣នាក់ ៕ ប្រភព៖ worldometers

