​មនុស្សជំនិត​ម្នាក់​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ត្រូវ​បាន​ចាប់ខ្លួន​ ដែលធ្វើអោយអ្នកទោសនយោបាយសរុប១៤៧នាក់ហើយត្រូវចាប់ខ្លួន ​ក្រោយ​រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​ថ្នាក់​ដឹកនាំ​ម្នាក់ទៀត​នៃ​គណ​បក្សសម្ព័ន្ធ​ជាតិ​ ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​និង​ជា​មនុស្សជំនិត​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​គឺ​លោក​ ​វី​ន​ ថេ​ន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោយ​កើតមាន​រដ្ឋប្រហារ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ ​អោយ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងអស់​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​

លោក​ ​វី​ន​ ថេ​ន​ ​មាន​អាយុ​៧​៩​ឆ្នាំ​បាន​អះអាង​ពី​ការ​ចាប់ខ្លួន​រូបលោក​ ​ប្រាប់​ទី​ភ្នាក់​ព័ត៌មាន​រ៉​យ​ទ​័​រ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃសុក្រ​នេះ​ ​ដោយ​លោក​និយាយ​ថា​ ​ប៉ូលិស​បាន​ចាប់​លោក​ឡើង​រថយន្ដ​មួយ​គ្រឿង​ចេញពី​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​ណៃ​ពី​ដោ ​។​ ​ប៉ុន្តែ​លោក​ ​វី​ន​ ថេ​ន​ ​មិនបាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទល្មើស​អ្វី​ ​ឬក៏​បទចោទប្រកាន់​ដែល​លោក​នឹង​ត្រូវ​ប្រឈម​មុខ​នោះ​ទេ​ ​។​

បើ​តាម​សមាគម​ផ្ដល់​ជំនួយ​របស់​មី​យ៉ា​ន់​ម៉ា​ ​សម្រាប់​អ្នកទោស​នយោបាយ​គិត​ត្រឹម​ថ្ងៃសុក្រ​នេះ​មនុស្ស​សរុប​១​៤​៧​នាក់​ហើយ​ ​ត្រូវ​បាន​យោធា​មី​យ៉ា​ន់​ម៉ា​ចាប់​ឃុំ​ខ្លួន​ ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner