​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​យោធា​ដោះលែង​លោកស្រី​ ​ស៊ូ​ជី ជាបន្ទាន់​ ​ប៉ុន្តែ​មិនបាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ទេ

​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​អ្នក​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​យោធា​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ​ហើយ​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​ប៉ុន្តែ​មិនបាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ស​ប្តាហ៍​នេះ​ទេ​ ​។​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​មាន​សមាជិក​១​៥​ប្រទេស​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​ឯកភាព​ដោយ​ការ​មូលមតិគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ពួកគេ​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ដើម្បី​គាំទ្រ​ស្ថាប័ន​ ​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នានា​, ​ចៀសវាង​ពី​អំពើ​ហិង្សា​ ​និង​ការគោរព​សិទ្ធិមនុស្ស​, ​សេរីភាព​ជា​មូលដ្ឋាន​ ​និង​នីតិ​រដ្ឋ​ ​។​

សូម​បញ្ជាក់​ថា​ ​ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​ណូបែ​ល​សន្តិភាព​ ​លោកស្រី​ ​អ៊ុង​សាន​ស៊ូ​ជី​ ​អាយុ​៧​៥​ឆ្នាំ​មិន​ត្រូវ​បាន​គេ​មើលឃើញ​ទេ​ ​ចាប់តាំង​ពី​លោកស្រី​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រដ្ឋប្រហារ​កាលពីដើម​ស​ប្តាហ៍​នេះ​ ​។​ ​មិនតែប៉ុណ្ណោះ​ ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាន​ប្តឹង​ចោទប្រកាន់​លោកស្រី​ពី​បទ​នាំចូល​ដោយ​ខុសច្បាប់​ ​និង​ ​ប្រើប្រាស់​វិទ្យុ​ទាក់ទង​ចំនួន​០​៦​គ្រឿង​ដែល​រក​ឃើញ​នៅក្នុងផ្ទះ​របស់​លោកស្រី​ ​ដែល​អាចឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​ថែមទៀត​ផង​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner