មានអ្វីកើតឡើងថ្ងៃទី ៥, ៧ និង១២ កុម្ភៈ ២០២១?

អត្ថបទដោយ៖
AMS OneMinute

៥ កុម្ភៈ ជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណង
មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ក្រោយមកហៅថាកូវីដ១៩។ វាក៏ជាថ្ងៃដែលលេចចេញនូវពាក្យ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។

៧ កុម្ភៈ វ៉ាក់សាំងដែលជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូសនឹងដឹកមកដល់កម្ពុជា។

១០ កុម្ភៈ សម្តេចតេជោនឹងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតមុនគេដោយមានការផ្សាយផ្ទាល់ និងមានសន្និសីទសារព័ត៌មាន។

ប្រភព៖ SPM

ads banner