​យោធា​មី​យ៉ា​ន់​ម៉ា​ដាក់​ឱសានវាទ​រយៈពេល​២​៤​ម៉ោង​អោយ​សមាជិកសភា​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ចាកចេញ​ពី​ទីស្នាក់ការ​សភា

​មី​យ៉ា​ន់​ម៉ា​៖​ ​សមាជិកសភា​មី​យ៉ា​ន់​ម៉ា​របស់​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​បានជា​ប់​គាំង​នៅ​ក្នុង​ទីស្នាក់ការ​មួយ​នៅ​ក្នុង​រដ្ឋបាល​នៃ​រដ្ឋធានី​ណៃពិដោ ​នៅពេលដែល​កងកម្លាំង​យោធា​បាន​ឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​មក​នោះ​ ​ត្រូវ​បាន​ផ្តល់​ឱសានវាទ​អោយ​ចាកចេញ​ពី​កន្លែង​នេះ​ ​ក្នុងរយៈពេល​២​៤​ ​ម៉ោង​ ​។​

សមាជិកសភា​ដែល​បាន​ជាប់ឆ្នោត​ថ្មី​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ស្នាក់​នៅ​ផ្ទះសំណាក់​ S​i​bin​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​សភា​ថ្មី​នៅ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ពោល​គឺ​នៅ​ពេល​យោធា​ចាប់ផ្តើម​ដណ្តើម​អំណាច​ ​និង​ចាប់​ឃុំ​ខ្លួន​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​រួម​ជាមួយនឹង​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងទៀត​នៃ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិតេយ្យ (N​L​D​) ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​បទបញ្ជា​អោយ​ចាកចេញ​ពី​ទីស្នាក់ការ​សភា​ខាងលើ​នេះ​ ​ធ្វើឡើង​ដោយ​រដ្ឋ​ម​ន្រ្តី​ក្រសួង​កិច្ចការ​ព្រំដែន​ ​និង​បាន​បញ្ជាក់​ថា​ ​សមាជិកសភា​ជាច្រើន​បាន​ចាប់ផ្តើម​ប្រមូល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ ​ដើម្បី​ត្រៀម​វិលត្រឡប់​ទៅផ្ទះ​វិញ​ ​ហើយ​នេះ​គឺជា​ការ​បង្ខំ​មួយ​ ​។​ ​បទបញ្ជា​នេះ​បាន​និយាយ​ថា​ ​ប្រសិនបើ​ពួកគេ​មិន​ចាកចេញ​ពី​កន្លែង​នោះ​ក្នុងរយៈពេល​២​៤​ម៉ោង​ទេ​ ​ពួកគេ​នឹង​ត្រូវ​នាំ​ទៅផ្ទះ​របស់​ពួកគេ​វិញ​ដោយបង្ខំ​ក្នុង​រថយន្ត​យោធា​ ​៕​ ​ប្រភព​៖​ ​M​y​an​mar​ ​Time​s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner