ថៃបន្តរកឃើញឆ្លងកូវីដ១៩ ជិត៦០០នាក់ទៀត ថ្ងៃសុក្រនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨៦ ករណី ដោយក្នុងនោះ មានការចម្លងក្នុងសហគមន៍ចំនួន ៥៧៣ ករណី និងករណីនាំចូលចំនួន ១៣ ករណី។
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 ថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មានករណីចំនួន ៥២៦ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅតាមសហគមន៍ និងមាន ៤៧ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃនេះ ថៃមានករណី COVID-19 សរុបទាំងអស់ ២២៦៤៤ ករណី ខណៈដែលការឆ្លងក្នុងសហគមន៍ គឺភាគច្រើន ត្រូវបានរកឃើញនៅខេត្តសាមុត សាខន ដែលពីដំបូងៗវាផ្ទុះឡើងនៅក្នុងផ្សារបង្គាមួយកន្លែង៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ