ទីបំផុតមនុស្ស១០៧នាក់ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ទីបំផុតមនុស្សសរុប១០៧នាក់ បានបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានអ្នកដំណើរ៩៩នាក់ និងអ្នកបម្រើការងារ០៨នាក់ បន្ទាប់ពីយន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 បានធ្លាក់លើតំបន់លំនៅឋានរបស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងនេះផ្ទាល់ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Sky News នាយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ប៉ាគីស្ថាន PIA នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា មានបញ្ហាបច្ចេកទេសហើយ ។ ហើយរហូតមកទល់ពេលនេះ ក្រុមសង្គ្រោះ និងទាហាន កំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រមូលកម្ទេចកម្ទីយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះ ។

ហេតុការណ៍ដ៏អាក្រក់ខាងលើនេះ បានកើតឡើងបន្ទាប់រដ្ឋាភិបាលប៉ាគីស្ថានទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ថា ប្រជាជននៅលើដីប៉ុន្មាននាក់អាចស្លាប់ ឬរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner