​ថៃ​នឹង​ទទួល​វ៉ាក់សាំង​​កូ​វី​ដ​១​៩​ ​​ចំនួន​២​លានម្ជុល​ ​ត្រឹម​ចុងខែ​មេសា

​ប្រទេស​ថៃ​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​លាន​ដូ​ស (ម្ជុល)​ ​នៅ​ត្រឹម​ចុងខែ​មេសា​ ​២​០​២​១​ ​ដោយ​ចាប់ផ្តើម​ទទួល​ពី​២​០​ម៉ឺន​ដូ​ស​ ​ក្នុង​ខែកុម្ភៈ​នេះ​ ​នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​នា​ថ្ងៃ​ទី​៩​ ​កុម្ភៈ​ ​នេះ​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ​លោក​ប្រា​យុទ្ធ​និយាយ​ថា​ ​វ៉ាក់សាំង​២​០​ម៉ឺន​ដូ​ស​ ​ដំបូង​នឹង​មកដល់​ចុង​ខែកុម្ភៈ​នេះ​ ​ហើយ​៨​០​ម៉ឺន​ដូ​ស​ទៀត​ ​នឹង​មកដល់​នា​ខែក្រោយ​។​ ​រីឯ​១​លាន​ដូ​ស​ទៀ​តនឹង​មកដល់​នៅ​ខែ​មេសា​ ​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​មិន​បញ្ជាក់​ពី​ប្រភព​វ៉ាក់សាំង​ពី​ខាងណា​ទេ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner