ភូមាផ្តើមបាញ់កាំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែក បង្ក្រាបបាតុករហើយ
អាជ្ញាធរមីយ៉ាន់ម៉ាបានឈានដល់ការបាញ់កាំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករនៅរដ្ឋធានីណៃពីដោហើយ នៅថ្ងៃអង្គារ៍ទី៩ កុម្ភៈនេះ ខណៈដែលក្រុមសកម្មជនបានបន្តធ្វើបាតុកម្មទូទាំងប្រទេស ជំទាស់នឹងបំរាមជួបជុំរបស់ពួកយោធា។
សកម្មភាពបាតុកម្មបានផ្ទុះឡើង៤ថ្ងៃជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុនដែលបានបណ្តេញលោកស្រីអ៊ួង សានស៊ូជី ចេញពីតំណែង ជាការធ្វើបាតុកម្ម បើទោះបីជាមានការព្រមានពីក្រុមយោធាថ្មីដែលនឹងចាត់វិធានការប្រឆាំងនឹងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាពជាតិ។
ការសម្រេចបាញ់កាំភ្លើងកៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែកនេះបានធ្វើឡើង ក្រោយ១ថ្ងៃដែលពួកយោធាបានប្រើប្រាស់ត្រឹមកាំភ្លើងបាញ់ទឹកបង្ក្រាបបាតុករ ដោយពេលនោះ បាតុករបានរងរបួសខ្លះៗដែរ៕ ប្រភពពី CNA