​មេដឹកនាំ​កំពូល​គណបក្សកុម្មុយនិស្ត​ចិន​-​វៀតណាម​ជួប​សន្ទនា​តាម​ទូរស័ព្ទ

​លោក​ស៊ី​ ​ជី​នភី​ង​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ N​guy​ễn ​P​h​ú ​T​rọn​g​ ​អគ្គលេខាធិការ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។

កាលពី​ថ្ងៃ​ទី​៨​ ​ខែកុម្ភៈ​ ​លោក​ស៊ី​ ​ជី​នភី​ង​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​N​guy​ễn ​P​h​ú ​T​rọn​g​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។​លោក​ស៊ីជី​នភី​ង​បាន​សម្តែង​ការ​ជូនពរ​ម្តងទៀត​ចំពោះ​ ​លោក​N​guy​ễn ​P​h​ú ​T​rọn​g​ដែល​បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​មួយ​អាណត្តិ​ទៀត​ ​។​លោក​ស៊ីជី​នភី​ង​បាន​ថ្លែង​ថា​ ​សមាជ​បក្ស​កុម្មុយនិស្ត​វៀតណាម​លើក​ទី​១​៣​បាន​បើក​ធ្វើ​ដោយ​ជោគជ័យ​និង​បាន​កំណត់​ទិសដៅ​អភិវឌ្ឍន៍​ក្នុង​ដំណាក់កាល​ថ្មី​ដែល​ប្រកបដោយ​អត្ថន័យ​ដ៏​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍​នៃ​បុព្វហេតុ​បក្ស​និង​ជាតិ​របស់​វៀតណាម​។

លោក​ស៊ីជី​នភី​ង​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​ចិន​និង​វៀតណាម​គឺជា​សហគមន៍​រួម​វាសនា​ដែល​ប្រកបដោយ​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​។​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​រឹង​មាំ​និង​មាន​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​វៀតណាម​គឺ​សមស្រប​នឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​បក្ស​ទាំងពីរ​ ​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​មាន​អំណោយផល​ដល់​ភាព​រុងរឿង​និង​ការ​អភិវឌ្ឍ​នៃ​បុព្វហេតុ​សង្គមនិយម​ ​ក៏ដូចជា​មាន​អំណោយផល​ដល់​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​និង​វិបុលភាព​រួម​ផង​ដែរ​។​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធ​សា​ស្រ្ត​និង​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​ផ្នែក​នយោបាយ​ទៅវិញទៅមក​ជាមួយ​ប្រទេស​វៀតណាម​ ​ដើម្បី​ជំរុញ​ការ​​​ដឹកនាំ​ផ្នែក​នយោបាយ​និង​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​រវាង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំងពីរ​និង​ជំរុញ​ទំនាក់ទំនង​ចិន​ – ​វៀតណាម​ឱ្យ​វិវឌ្ឍ​ន៍​រីក​ចម្រើន​ទៅមុខ​ប្រកបដោយ​ស្ថិរភាព​និង​យូរអង្វែង​។

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner