ក្រុមហ៊ុន Oxford Economics ព្យាករណ៍ថា លោក ដូណាល់ ត្រាំ នឹងបរាជ័យការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ នឹងទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនៅក្នុងខែវិច្ឆិកាខាងមុខ នេះបើតាមការព្យាករណ៍មួយរបស់ក្រុមហ៊ុន Oxford Economics និងត្រូវបានចុះផ្សាយសារព័តមាន CGTN នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។

ការព្យាករណ៍នេះធ្វើឡើងដោយផ្អែកលើបញ្ហាសេដ្ឋកិច្ច ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើ អតិផរណា និង បញ្ហាប្រាក់ចំណូលរបស់ប្រជាជនអាម៉េរិក បង្កឡើងដោយវិបត្តិ COVID-19 នោះ លោក ដូណាល់ ត្រាំ នឹងទទួលបានសំឡេងបោះឆ្នោតពីប្រជាជន ឬ popular vote តែ៣៥ភាគរយប៉ុណ្ណោះ ។ យ៉ាងណាមិញ បើតាមលោក ហ្គ្រេន វ៉ាល្លឺ ប្រធានយុទ្ធសាស្ត្រនយោបាយអាម៉េរិក ប្រចាំក្រុមហ៊ុន AGF Investments យល់ថា ការព្យាករណ៍បែបនេះ ដូចជាលឿនពេក ។

សូមជម្រាបថា ការព្យាកណ៍របស់ក្រុមហ៊ុន Oxford Economics ពីសំឡេង popular vote មិនដែលខុសឡើយ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ១៩៤៨មក លើកលែងតែនៅឆ្នាំ១៩៦៨ និងឆ្នាំ១៩៧៦ប៉ុណ្ណោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner