គម្រប់ខួប១ឆ្នាំ នៃការចូលចតរបស់កប៉ាល់ Westerdam
អត្ថបទដោយ៖
AMS OneMinute
មកដល់ថ្ងៃនេះ មានរយៈពេលមួយឆ្នាំហើយ ដែលកម្ពុជាមានសេចក្តីក្លាហានក្នុង ការទទួលអ្នកដំណើរ និងនាវិកលើកប៉ាល់កម្សាន្តវេស្ទ័រដាម (Westerdam) ឱ្យ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីបានពិនិត្យឃើញថាពុំមាននរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណា។ កប៉ាល់នេះត្រូវបានប្រទេស ៥ បដិសេធការសុំចតដោយ មានភ្ញៀវ ១.៤៥៥នាក់ និងនាវិក ៨០២នាក់ មកពី ៤១ប្រទេស។
តើពាក្យថា “សិទ្ធិមនុស្ស” មិនផ្តើមចេញពី “ជីវិតមនុស្ស” ទេឬ? ប្រជាជនខ្មែរហាក់ធុញទ្រាន់នឹងស្តង់ដារទ្វេនៃសិទ្ធិមនុស្សដែលបណ្តាប្រទេសមួយចំនួនយកមកធ្វើជាលេសក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
រឿង Westerdam ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត។ បើគ្មានសិទ្ធិរស់រានមានជីវិត យើងមិនចាំបាច់និយាយពីសិទ្ធិដទៃឡើយ។
កម្ពុជាតូចពិត តែចិត្តទូលាយ ❤️🇰🇭