មន្រ្តីផ្នែក​សិទ្ធិមនុស្ស​ជំរុញ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​លើ​យោធា​មី​យ៉ា​ន់​ម៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុម​អ្នកអង្កេត​ការណ៍​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ជំរុញ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ធ្វើ​ការពិចារណា​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​មួយ​នេះ​ ​ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​នូវ​ដំណោះស្រាយ​មួយ​ ​ដែល​អំពាវនាវ​អោយ​មានការ​ដោះលែង​លោក​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​។​

អ្នករាយការណ៍​ពិសេស​លោក​ ​ថ​ម​ម៉ាស់​ ​អាន់​ឌ្រូ ​បាន​លើកឡើង​ពី​របាយការណ៍​ ​ដែល​កំពុង​កើន​ឡើង​ ​និង​ភស្តុតាង​រូបថត​ដែល​បង្ហាញ​ថា​ ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​ប្រើប្រាស់​គ្រាប់​ពិត​ប្រឆាំង​នឹង​ក្រុម​បាតុករ​ ​ចាប់តាំង​យោធា​ឡើង​គ្រប់គ្រង​អំណាច​បានជា​ង​ពីរ​ស​ប្តាហ៍​កន្លងទៅ​មកនេះ​ ​។​

សូម​ជម្រាប​ថា​ ​នៅ​ក្នុង​លិខិត​មួយ​ដែល​បាន​អាន​ដោយ​ក្រុមប្រឹក្សា​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​សមាជិកសភា​ជាប់ឆ្នោត​ប្រមាណ​៣​០​០​នាក់​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ ​ទៅលើ​ “​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​” ​ដែល​ពួកគេ​បាន​និយាយ​ថា​ ​យោធា​បាន​ប្រព្រឹត្ត​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ ​រួម​ទាំង​ការ​ចាប់ខ្លួន​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner