សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងមិនម្ចាស់ប្រយ័ត្នទៅបុករថយន្តចំពីមុខពេញទំហឹង ឲ្យរងការខូចខាតរថយន្តយ៉ាងដំណំចំណែកអ្នកបើកបរម៉ូតូរងរបួសជាំពេញខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២០ស្ថិតនៅខាងលិចច្រកចូលក្លោងទ្វាវត្តសំរោងអណ្ដែតប្រមាណជិត១០០ ម៉ែត្រតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញប្តីប្រពន្ធពីរនាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តកាមរីឆ្លាមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2K-9111ធ្វើដំណើរទៅដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូម៉ាក suzuki ស្មាក់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AR-2502ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតបានរេចង្កូតទៅខាងឆ្វេងដៃ បុកចំពីមុខរថយន្តពេញទំហឹងបណ្ដាលឲ្យបែកស្តុប និងកាងរងការខូចខាតយ៉ាងដំណំចំណែកខាងម៉ូតូរងរបួសជាំដៃ និងជាំទ្រូង(ស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្ត បានទាសំណងខាងភាគីម៉ូតូចំនួន ១០០ដុល្លារខាងភាគីម៉ូតូយល់ព្រមដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner