សហរដ្ឋអាមេរិកអះអាងថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើងនៅតែជាបញ្ហាអាទិភាពរបស់ប្រទេសខ្លួន
អាមេរិក៖ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលីស្ទីករបស់កូរ៉េខាងជើង គឺជាបញ្ហាអាទិភាពបន្ទាន់របស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង នេះបើតាមសេចក្តថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃសុក្រម្សិលមិញ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ បញ្ជាក់ថា ការខ្វះទំនាក់ទំនងដោយផ្ទាល់នៃរដ្ឋបាលរបស់លោក បៃដិន ជាមួយកូរ៉េខាងជើង មិនគួរត្រូវបានមើលឃើញថា ការគំរាមកំហែងបង្កឡើងដោយកម្មវិធីផលិតសព្វា វុធរបស់ប្រទេសមួយនេះ មិនស្ថិតនៅក្នុងអាទិភាពនោះទេ… ជាការពិត គឺវាសំខាន់ខ្លាំងណាស់ ។
លោក ណេដ ប្រាយស៍ បានបន្ថែមទៀតថា កូរ៉េខាងជើងបានបន្តដំណើរការ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិតជាបានធ្វើឲ្យវាក្លាយជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក និងជាបញ្ហាដែលតម្រូវឲ្យយើងធ្វើការដោះស្រាយរួមគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង ៕ ប្រភព៖ CNA

