ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ៩.៧ភាគរយ ដោយសារតែវិបត្តិ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
បរទេស៖ ការរាតត្បាតនៃជម្ងឺ COVID-19 អាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៩.៧ភាគរយ ដោយបន្ថែមលើការព្យាករណ៍របស់ខ្លួនកាលពីពេលមុន ខណៈវីរុសនេះបានបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ នេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB និងត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នាពេលថ្មីៗ ។
ធនាគារដែលមានទីស្នាក់ការនៅប្រទេសហ្វីលីពីននេះបានលើកឡើងថា វាពិបាកនឹងស្តារឡើងវិញណាស់ ហើយបានព្រមានថា ពួកគេមិនអាចកាត់បន្ថយលទ្ធភាពនៃវិបត្តិហិរញ្ញវត្ថុបានទេ ប្រសិនបើជំងឺរាតត្បាតមិនត្រូវបានទប់ស្កាត់ឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីការពារភាពខ្វះខាត និងក្ស័យធន ។
ការរាតត្បាតនៃវីរុសនេះ នាំឱ្យមានអ្នកអត់ការងារធ្វើចំនួន២៤២លាននាក់ ពោលគឺច្រើនជាងចំនួនអ្នកអត់ការងារធ្វើក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពី១០ឆ្នាំមុន៧ដង ស្មើនឹងទឹកប្រាក់១.៨ពាន់ពាន់លានដុល្លារ ៕