ផលិតកម្មឧស្សាហកម្មសហរដ្ឋអាម៉េរិកធ្លាក់ចុះ១១.២ភាគរយក្នុងខែមេសាមកនេះ ជាការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតក្នុងរយៈពេល១០១ឆ្នាំ ដោយសារវិបត្តិ COVID-19

សហរដ្ឋអាម៉េរិក៖ ផលិតកម្មឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិកប្រចាំខែមេសា ឆ្នាំ២០២០នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈប្រទេសមហាអំណាចពិភពលោកមួយនេះ កំពុងរងផលប៉ះពាល់ពី COVID-19 ដែលបានរុញច្រានឱ្យសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ ហើយរោងចក្រខ្លះបានផ្អាកប្រតិបត្តិការ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។

ទន្ទឹមគ្នា សេដ្ឋវិទូជាន់ខ្ពស់លោក ធីម ឃ្វីនឡេន បានគូសបញ្ជាក់ថា ផលិតកម្មឧស្សាហកម្មបានថយចុះខ្លាំងកាលពីខែមេសាមកនេះ ដែលមិនធ្លាប់មានក្នុងពេលជាង១០០ឆ្នាំ ចំពេលមានការបញ្ឈប់ការងារជាទូទៅនៅតាមបណ្តារោងចក្រនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 ។

ដោយឡែកធនាគារកណ្ដាលអាម៉េរិកបានអោយដឹងថា ផលិតកម្មឧស្សាហកម្មសរុបបានធ្លាក់ចុះ១១.២ភាគរយនៅក្នុងខែមេសាឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះប្រចាំខែដ៏ខ្លាំងបំផុតក្នុងពេលរយៈពេល១០១ឆ្នាំ ។ បើតាមធនាគារកណ្តាលអាម៉េរិក ទិន្នផលផលិតកម្មបានធ្លាក់ចុះ១៣.៧ភាគរយកាលពីខែមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំកំណត់ត្រា ខណៈឧស្សាហកម្មធំៗទាំងអស់មានការថយចុះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner