​ប្រមុខ​អង្គការសហប្រជាជាតិ​ជំរុញ​អោយ​មាន​ផែនការ​សកល​ ​ដើម្បី​ការ​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​យុត្តិធម៌

​ស្វីស​៖​ ​អគ្គ​លេខា​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​រិះគន់​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មិន​ស្មើគ្នា​ ​និង​មិន​យុត្តិធម៌​ជាទូទៅ​ ​ដោយ​លោក​បាន​ទាមទារ​អោយ​មាន​កិច្ច​ខិតខំ​សកល​មួយ​ ​ដើម្បី​ប្រជាជន​ទាំងអស់​នៅ​គ្រប់​ប្រទេស​ ​អា​ចចាក់​វ៉ាក់សាំង​ក្នុងពេលឆាប់ៗ​តាមដែល​អាច​ធ្វើ​បាន​ ​។​

​លោក​ ហ្គូទែ​រ៉េ​ស​ ​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​មានតែ​ប្រទេស​ចំនួន​១​០​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​៧​៥​ភាគរយ​ ​នៃ​វ៉ាក់សាំង​ទាំងអស់​ដែល​ចាក់​កន្លងមក​ ​ខណៈ​ប្រទេស​១​៣​០​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស​នៅឡើយ​ទេ​ ​លោក​ថា​ ​នៅ​ពេល​ដ៏​សំខាន់​នេះ​ ​សមភាព​វ៉ាក់សាំង​គឺជា​ការ​ធ្វើ​តេ​ស្ត​សីលធម៌​ធំបំផុត​នៅចំពោះមុខ​សហគមន៍​សកលលោក​ ​។​

ជាមួយគ្នា​នេះ​ ​លោក​ ហ្គូទែ​រ៉េ​ស​ ​ក៏បាន​អំពាវនាវ​អោយ​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​ពិភពលោក​នៅ​ក្នុង​ក្រុម​ប្រទេស​ ​G​20 ​បង្កើត​ក្រុម​ការងារ​គ្រាអាសន្ន​មួយ​ដើម្បី​បង្កើត​ផែនការ​ ​និង​សម្របសម្រួល​ការ​អនុវត្ត​វា​ ​ហើយនឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ ​ហើយ​ថា​ ​ក្រុម​ការងារ​នេះ​គួរ​មាន​សមត្ថភាព​ប្រមែប្រមូល​បណ្តា​ក្រុមហ៊ុន​ឱសថ​ ​និង​អ្នកដើរតួ​ឧស្សាហកម្ម​ ​និង​ឡូ​ជី​ស្ទិ​ក​សំខាន់​ៗ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner