Real Madrid ត្រៀមទិញកីឡាករមួយរូប ដើម្បីពង្រឹងតំបន់ការពារ សម្រាប់រដូវកាលក្ដៅខាងមុខ
អត្ថបទដោយ៖
ចាន់ វិចិត្រ

តាមការចុះផ្សាយរបស់ Goal កាលពីពេលថ្មីៗ បានអោយដឹងថា ក្លិបអធិរាជសរ Real Madrid កំពុងត្រៀមទិញខ្សែការពារ Pau Torres ពីក្លិប Villarreal សម្រាប់រដូវកាលក្ដៅខាងមុខ ។
បើតាមប្រភពខាងលើ ក្លឹបអធិរាជសរ ហ៊ានឲ្យថ្លៃជាង ៦០.១លានដុល្លារ ដែលជាថ្លៃផ្ដាច់កុងត្រាជាមួយក្លិប Villarreal ។

ចំណែកឯក្លិប Villarreal មិនបានយល់ព្រមតម្លៃតាមទីផ្សារបច្ចុប្បន្ន ដែលក្លឹប Real បង់ថ្លៃសរុបជាង ៧៨លានដុល្លារ សម្រាប់ទិញយកខ្សែការពាររូបនេះ ។
សូមបញ្ជាក់ថា ខ្សែការពារសញ្ជាតិអេស្ប៉ាញ Pau Torres មានសុពលភាពកុងត្រាជាមួយក្លឹប Villarreal រហូតដល់ ឆ្នាំ២០២៤ឯណោះ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។