Man Utd និង Spurs ឈ្នះដូចគ្នា ខណៈ Arsenal និង Leicester City បានត្រឹមស្មើរ នៅ Europa League យប់មិញ
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុមបិសាចក្រហម ManUnited និង Spurs ទទួលបានជ័យជំនះដូចគ្នា នៅ Europa League យប់មិញ ដោយយកឈ្នះលើគូប្រកួតបាន៤គ្រាប់ សម្រាប់ជើងទី១ ។



ក្លឹបបិសាចក្រហម បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ Real Sociedad របស់អេស្ប៉ាញ ក្នុងលទ្ធផល ៤ទល់០ រកបានដោយ Bruno ២គ្រាប់ Rashford ១គ្រាប់ និង james ១គ្រាប់ ។

ឯក្រុម Spurs បានយកឈ្នះលើក្រុម Wolfsberger AC បានក្នុងលទ្ធផល ៤-១ ផងដែរ ។ ស្របពេលដែល Arsenal ស្មើរជាមួយ Benfica ១ទល់១ និង Leicester City ស្មើរជាមួយ Slavia Prague ១ទល់១ ដូចគ្នា ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។