ក្រុមហ៊ុនជាច្រើនតែងតំឡើងប្រាក់ខែជូនបុគ្គលិកដែលសុំលាឈប់ពីការងារ
អត្ថបទដោយ៖
AMS OneMinute
សូមបកប្រែជូន៖
ក្រុមហ៊ុនជាច្រើនតែងតំឡើងប្រាក់ខែជូនបុគ្គលិកដែលសុំលាឈប់ពីការងារ។ ពេលខ្លះ មធ្យោបាយនេះមានប្រសិទ្ធភាពដោយបុគ្គលិករូបនោះអាចនឹងនៅធ្វើការបន្ដ ប៉ុន្ដែគេគង់ឈប់ថ្ងៃណាមួយ។
ក្រៅពីតំឡើងប្រាក់ខែ ក្រុមហ៊ុនគួរឈ្វេងយល់ពីហេតុផលនៅពីក្រោយការលាឈប់នោះ។
ការងារមិនមែនមើលតែរឿងលុុយមួយមុខទេ។ ការលើកទឹកចិត្ត មិត្តភាព សុខមាលភាពផ្លូវចិត្ត និងបរិយាកាសធ្វើការល្អ ជារឿងសំខាន់សំរាប់បុគ្គលិក ហើយអ្វីដែលសំខាន់ជាងគេបំផុតគឺ “ការបំពេញការងារដោយក្តីរីករាយ”។
