សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មរុស្ស៊ី ពាក់ព័ន្ធនឹងការបំពុល និងដាក់គុកមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny
អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះអ្វីដែលខ្លួនបានហៅថា ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីបំពុលមេដឹកនាំបក្សប្រឆាំងលោក អាឡិចហ្សេ ណាវ៉ាល់នី ដោយប្រភេទថ្នាំសរសៃប្រសាទកាលពីឆ្នាំមុន ។
ទណ្ឌកម្មនេះបានធ្លាក់ទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី០៧នាក់ ដែលក្នុងចំណោមពួកគេមានមេដឹកនៃសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី និងលើអង្គភាពចំនួន១៤ទៀតដែលជាសញ្ញាកត់សំគាល់ខ្លាំងមួយ ពីការចាក់ចេញយ៉ាងស្ទាក់ស្ទើរបំផុតរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការប្រឈមនឹងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ។
ទន្ទឹមគ្នា សហរដ្ឋអាមេរិកក៏បានសាទរផងដែរ ចំពោះសហគមន៍អឺរ៉ុបដែលកាលពីថ្ងៃអង្គារម្សិលមិញនេះ បានដាក់ទណ្ឌកម្មជានិម្មិតរូបយ៉ាងធំទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី០៤នាក់ សុទ្ធសឹងជាមនុស្សជំនិតនឹងលោក ពូទីន ដែលនេះជាការយល់ព្រមមួយដោយរដ្ឋមន្ត្រីសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបនឹងដាក់ពន្ធ នាគារលោក អាឡិចហ្សេ ណាវ៉ាល់នី ៕ ប្រភព៖ Reuters

