ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤នាក់បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់កំពុងតែនិយាយទូរសព្ទ័បានសម្រេច ហើយព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យ២នាក់ដែលជាអ្នកបិតគូទជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋបណ្ដាលឲ្យដួលត្រូវបានអ្នកបើកកង់បីឥណ្ឌាឃើញហេតុការណ៏និងជនរងគ្រោះពទ្ធ័ចាប់បាន២នាក់និងបក្យពួកពីរនាក់ទៀតជិះរត់គេចបាត់ស្រមោល។

ហេតុការណ៏នេះកើតឡើងកាលវេលា ម៉ោង១០និង២០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមិនាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចផ្សារមីតថោន ក្នុុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១:មានឈ្មោះ ស៊ុន ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបជាងពិដាន ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។ និងទី២:មានឈ្មោះ មិច ម៉ាស់ ភេទប្រុសអាយុ២០ជាង មុខរបជាងដែក ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GE.0579 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមានម៉ូតូហុងដាប៊ីត ពណ័ស ស៊េរីឆ្នាំ២០២១មិនមានផ្លាកលេខជាអ្នក បិតគូទនិងមួយគ្រឿងទៀតមិនចាំម៉ាកជាអ្នកឆក់ខណះគាត់កំពុងតែនិយាយទូរសព្ទ័ជាមួយប្រពន្ធពេលឆក់បានហើយព្យាយាមជិះរត់គេចខ្លួនសំដៅមកផ្លូវ២៧១ពីជើងទៅត្បូងត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ លុះមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យបានជិះបញ្ច្រាស់ផ្លូវចរាចរណ៏ឡើងលើស្ពានបណ្ដាលឲ្យជ្រុលទៅបុកនិងម៉ូតូឃ្លីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HM.4550 ជិះដោយប្រជាពលរដ្ឋម្នាក់កំពុងឡើងស្ពានពីត្បូងទៅជើងបណ្ដាលឲ្យដួលត្រូវបានប្រជាពលរដ្ឋបើកកង់បីឥណ្ដានិងជនរងគ្រោះពទ្ធ័ចាប់បាន២នាក់ភ្លាមៗ និងបក្ខពួកពីរនាក់ទៀតដែលជាឆក់ជិះគេចខ្លួន ដោយសុវត្តិភាព។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះអន្តរាគមន៏ភ្លាមៗដោយសារករណីនេះកើតឡើងនៅខណ្ឌសែនសុខ ក៏បានទាក់ទងឲ្យមកយកជនសង្ស័យទាំងពីរនាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងម៉ូតូប៊ីតមួយគ្រឿងត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍អូបែកក្អមដើម្បីសាកសួរនិងធ្វើកំណត់បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការណ៏ បន្តនិងស្រាវជ្រាវតាមចាប់បក្ខពួក២នាក់ទៀត មកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner