អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៦លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៨ម៉ឺននាក់ និងជាសះស្បើយ៩១លាន៨៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៦លាន២១ម៉ឺន៦ពាន់៥៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៨ម៉ឺន១ពាន់៦៤៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩១លាន៨៨ម៉ឺន៤ពាន់២៤៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៥២ម៉ឺន៦ពាន់៨៦នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣ពាន់៦៣៦នាក់ និងជាសះស្បើយចំនួន២០លាន៩ម៉ឺន៣ពាន់៤៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១៧ម៉ឺន៣ពាន់៥៧២នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៥៨៤នាក់ និងជាសះស្បើយ១០លាន៨៣ម៉ឺន៨ពាន់២១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៧៩ម៉ឺន៦ពាន់៥០៦នាក់ ស្លាប់២៦ម៉ឺន១ពាន់១៨៨នាក់ និងជាសះស្បើយ៩លាន៦៣ម៉ឺន៧ពាន់២០នាក់ ៕ ប្រភព៖ worldometers

