ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៩០០ ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង៖ ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរភូមិនជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង ។ ការចាក់វ៉ាកសាំងការពារជម្ងឺកូវិត.១៩ត្រូវគេមើលឃើញកំពង់ត្រូវបានធ្វើការចាក់ជូនកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៥មិនា២០២១នៅក្នុងទីបញ្ជាការរដ្ឋានតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ។

មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណះ បានអោយដឹងថា.ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទអង្គភាពដែលកំពុងឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាពលទាហ៊ានយោធភូមិភាគពិសេស .កងកាំភ្លើងធំក្រាំតាមុំនិងកងកាំភ្លើងធំភូមិភាគពិសេស .តំបន់អភិវឌ្ឍន៍ .កងទព័អាកាស់.អង្គភាពស៊ីម៉ាក់.តំបន់សឹកប្រតិបត្តសឹករងកំពង់ឆ្នាំង.និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។

មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណៈ បានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដល់កងយុទ្ធពលខេមរៈភូមិន្ទដែលឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នៅថ្ងៃនេះវាជាលើកទី១ដែលមានចំនួន៩០០នាក់ហើយគ្រោងនិងបន្តចាក់ជាលើកទី២នៅខែបន្ទាប់ផងដែរ ។

មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសបានបញ្ជាកអោយដឹងទៀតថាការចាក់វ៉ាកសាំងជូនបងប្អូនកងយុទ្ធពលខេមរភូមិន្ទព្រឹកនេះបើមិនទាន់ទេនិងបន្តចាក់នៅពេលរសៀលនេះទៀតដើម្បីអោយអស់និងបញ្ចប់នៅថ្ងៃនេះផងដែរ ។

មេបញ្ជាការងកងទព័អាកាស់លោកឧុត្តសេនីយ៍ត្រី កៅឃាន បានបញ្ជាក់អោយដឹងថាថ្ងៃនេះលោកបានមកចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺកូវិត.១៩តាមការណែនៃរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលជម្ងឺកូវិត ១៩ និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ដោយសុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner