​ប្រទេស​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ចំនួន​៤​០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ

​ថៃ​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា​ ​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​៤​០​លាន​នាក់​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​២​០​២​១​នេះ​ ​។​

លោក​ សុ​ផុន​ ម៉េ​ក​ខា​ថន​ ​ដែល​ជា​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​លោក​ ​អា​នុធិ​ន​ ​ឆា​វី​រ៉ា​ក់​គុល​ ​បាន​និយាយ​ថា​ ​គំរោង​ខាងលើ​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​ប្រជាជន​ប្រមាណ​៤​០​លាន​នាក់​ដែល​គិត​ចាប់ពី​អាយុ​១​៨​ឆ្នាំ​ ​និង​ច្រើនជាង​នេះ​ ​នឹង​តម្រូវ​អោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​០​លាន​ដូ​ស​ ​ខណៈ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​គ្របដណ្តប់​លើ​កម្មករ​ចំណាកស្រុក​ផង​ដែរ​ ​។​ ​ហើយ​គម្រោង​នេះ​ដែរ​ ​នឹង​តម្រូវ​អោយ​ថៃ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែមចំនួន​១​៧​លាន​ដូ​ស​ទៀត​ ​ខណៈ​ដែល​ប្រទេស​នេះ​បាន​ប្រកាស​កាលពីមុន​ ​អំពី​ផែនការ​ដើម្បី​ទិញ​វ៉ាក់សាំង​សរុប​ចំនួន​៦​៣​លាន​ដូ​ស​នៅ​ក្នុងឆ្នាំនេះ​ ​ក្នុង​នោះ​មាន​ចំនួន​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​និង​៦​១​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​។​

បើ​តាម​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​ត្រូវ​ទទួលការ​យល់ព្រម​ពី​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​ជាតិ​ ​ដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជា​ប្រធាន​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner