ចំណូលប្រចាំខែមករា ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តភ្នំពេញ មានការធ្លាក់ចុះ ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២,៤៧០,២៣០ដុល្លារ មានការថយចុះ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ។ តាមរបាយការណ៍ បានបន្តថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ប្រចាំខែមករា ឆ្នាំ២០២១នេះ រួមមាន៖
ចំណូលទទួលបានពីប្រតិបត្តិការផែ មានចំនួន ១,៩៧២,៤៩៤ដុល្លារ ថយចុះ១១ភាគរយ។
ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៧០,២០៨ដុល្លារ ថយចុះ៣៦ភាគរយ។
ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៥,២៥០ដុល្លារ កើន ២១៤ភាគរយ។
ចំណូលផ្សេងៗ មានចំនួន ១៩២,២៧៨ កើន ១៧ភាគរយ។ គួរបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២០ កន្លងទៅ មានចំនួន ២,៨០៥,៨៣៧ ដុល្លារអាមេរិក ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


