យីហោសណ្ឋាគារដ៏ល្បី Marriott គ្រោងដំណើរសណ្ឋាគារថ្មី60 កន្លែងនៅទូទាំងប្រទេសចិនក្នុងឆ្នាំនេះ

សៀងហៃ៖ក្រុមហ៊ុនសហប្រតិបត្តិការសណ្ឋាគារដ៏ល្បីល្បាញ Marriott International នៅក្នុងសប្ដាហ៍នេះបានប្រកាសថាខ្លួនបានត្រៀមផែនការរួចជាស្រេចសម្រាប់ឆ្នាំ2021 ដោយនឹងដាក់ឱ្យដំណើរការសណ្ឋាគារថ្មីរបស់ខ្លួនចំនួនរហូតទៅដល់ 60 កន្លែងនៅក្នុងទីផ្សាររបស់ប្រទេសចិន។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ប្រតិបត្តិការរបស់សណ្ឋាគារថ្មីទាំងនេះព្រមទាំងសណ្ឋាគារដែលមានស្រាប់នៅចិនគឺពេលនេះនឹងអាចរកប្រាក់ចំណេញបានតែពីទីផ្សារទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះ ពីព្រោះថាអ្នកធ្វើដំណើរអន្តរជាតិនៅតែមិនទាន់អាចមានទីផ្សារវិញនៅឡើយនៅក្នុងពេលដែលកូវីដនៅបន្តរាតត្បាត។

ក្រៅតែពីដាក់គោលដៅទៅលើប្រភេទអ្នកធ្វើដំណើរកំសាន្តរយៈពេលខ្លី និងអ្នកធ្វើដំណើរក្នុងស្រុកហើយនោះក្រុមហ៊ុនក៏កំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីអាចទាក់ទាញអតិថិជនជាមនុស្សមានវ័យក្មេងៗផងដែរ។

នៅក្នុងឆ្នាំ2021 នេះ Marriott នឹងមិនត្រឹមតែបន្តការអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងធំៗរបស់ចិនដូចជាសៀងហៃនោះទេ ប៉ុន្តែនឹងមានវត្តមាននៅក្នុងទីក្រុងផ្សេងៗទៀតរបស់ចិន ជាក់ស្តែងដូចជាសណ្ឋាគារថ្មីចំនួន 15 នឹងចាប់ផ្តើមធ្វើការសាងសង់បន្ថែមនៅតំបន់រមណីយដ្ឋានដ៏ល្បីបំផុតនៃខេត្តសានស៊ី។

យោងតាមការព្យាករណ៍របស់អជ្ញាធរជាតិទេសចរណ៍របស់ចិន China Tourism Academy បានបង្ហាញថា ចិននឹងអាចទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកសរុបនៅក្នុងឆ្នាំ2021 នេះរហូតទៅដល់ 4.1 ពាន់លាននាក់ ពោលគឺមានការកើនឡើងប្រមាណជា 40 ភាគរយធៀបទៅនឹងចំនួនកាលពីឆ្នាំ2020។

អាស្រ័យហេតុនេះ Marriott នឹងចាប់យកឱកាសដ៏អស្ចារ្យនេះ ជាពិសេសនឹងចាប់យកតម្រូវការដ៏លើសលប់នៃទេសចរក្នុងស្រុកចិនតាមរយៈការបង្កើតប្រតិបត្តិការផ្តល់សេវាកម្មស្នាក់នៅបន្ថែម ដោយមានច្រើនជម្រើសថែមទៀតតំបន់ដែលមានសក្ដានុពលផ្សេងៗនៅក្នុងប្រទេសចិនទាំងមូលផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner