ក្រសួងបរិស្ថាន, ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ថែរក្សាបរិស្ថាន បានសន្សំលុយ»

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងយុវជនទាំងអស់មេត្តាជ្រាបថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ថែរក្សាបរិស្ថាន បានសន្សំលុយ» ដោយមានការចូលរួមពីវាគ្មិនជំនាញ និងមានបទពិសោធខ្ពស់លើជំនាញផ្នែកហិរញ្ញវត្ថុ និងបរិស្ថានយូរឆ្នាំ។

គោលបំណងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាបំណិន និងជំនាញដ៏ចាំបាច់សម្រាប់ការរស់នៅប្រកបដោយស្ថិរភាពផ្នែកថវិកា មានអនាម័យ សោភណ្ឌភាពល្អ បរិស្ថានល្អ សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។

វគ្គបណ្តុះបណ្តាលនេះ សាធារណៈជន ជាពិសេសយុវជនអាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈ https://forms.gle/PmpaJ1xMhHoyjmBVA ឬទំនាក់ទំនងចុះឈ្មោះតាមទូរស័ព្ទលេខ 070 637 678,   097 7632 367 ឬ មកទាក់ទងផ្ទាល់នៅអគារខេមរានី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner