មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩

អត្ថបទដោយ៖
ធី ដា

កណ្ដាល៖ មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ដែលមានទីតាំងស្ថិតនៅឯស្រុកកោះធំ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩។ 

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងការចុះពិនិត្យទីតាំងកាស៊ីណូយីហោ «យ៉ុងយ័ន» ដែលការចុះនេះ ធ្វើឡើងបន្ទាប់ពីរកឃើញបុរសជនជាតិចិនម្នាក់មានផ្ទុកជំងឺកូវីដ១៩ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ 

មិនតែប៉ុណ្ណោះលោក គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាលក៌បានបញ្ជាក់ដែរថា ដោយសារតែការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងកាសុីណូយុងយ័នមិនអនុវត្តតាមក្រសួងសុខាភិបាល និងលួចលាក់បើកឱ្យភ្ញៀវចូលលេងល្បែងសុីសង រឹងទទឹងបន្តទៀត លោកនិងចាប់វ៉ៃខ្នោះអ្នកគ្រប់គ្រងកាសុីណូយុងយ័នដាក់គុកនិងបញ្ឈប់អាជ្ញាប័ណ្ណចោលនិងបណ្តេញចេញពីកម្ពុជាតែម្តង។  

ទីតាំងនេះលោកអោយបិទជាបណ្ដោះអាសន្ន ដោយបានណែនាំដល់អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវហាមឃាត់ភ្ញៀវដែលមកលេងកំសាន្ត និងបុគ្គលិករបស់កាស៊ីណូ មិនឲ្យចេញក្រៅពីបរិវេនកាស៊ីណូឡើយ ហើយត្រូវធ្វើចត្តាឡីស័កនៅទីនេះទាំងអស់។ 

ជាងនេះទៅទៀត អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការយាមកាម ដើម្បីថែរក្សានូវសុវត្ថិសុខ ព្រមទាំងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចេញមកខាងក្រៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កឡើយ។ 

លោកអភិបាលខេត្តបានបន្តថា កាស៊ីណូនេះដែរមានភ្ញៀវ និងបុគ្គលិកបំរើការងារ ដែលកំពុងធ្វើចត្តាឡីស័កមានចំនួន៧២៣នាក់ បានធ្វើចត្តាឡីស័ក និងបានយកសំណាកទៅធ្វើការពិនិត្យ បានចំនួន២ដងរួចមកហើយ ហើយការធ្វើតេស្តសំណាក់លើកទី១ មិនបានរកឃើញអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ឡើយ ប៉ុន្តែបន្ទាប់ពីពិនិត្យលើកទី២ បានរកឃើញបុរសម្នាក់ជនជាតិចិនមានផ្ទុកជំងឺកូវី-១៩។ 

លោកអភិបាលខេត្តបន្ថែមថា ក្នុងកំឡុងពេលធ្វើចិត្តាឡីស័កនេះផងដែរ បុរសជនជាតិចិនដែលមានផ្ទុកជំងឺកូវីដ១៩នេះ បានធ្វើការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដែលកំពុងធ្វើចត្តាឡីស័កដូចគ្នាផងដែរ ដូច្នេះអាជ្ញាធរស្រុក មន្ទីរសុខាភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ មកធ្វើចត្តាឡីស័កដាច់ដោយឡែក និងឱ្យបានត្រឹមត្រូវបន្ថែមទៀត។ អ្នកដែលនៅប្រយោល ក្នុងកំឡុងពេលចត្តាឡីស័កលើកមុន ត្រូវបន្តធ្វើចត្តាឡីស័កបន្តទៀត ព្រមទាំងយកសំណាកទៅធ្វើការពិនិត្យឱ្យបានត្រឹមត្រូវផងដែរ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner