បុគ្គលិកមជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ចំនួន៣៥នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត រកជំងឺកូវីដ-១៩
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឱ្យតដឹងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ថា ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះយកសំណាកចំនួន៣៥នាក់ ដែលជាបុគ្គលិក នៃមជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ក្នុងបុរី ប៉េង ហួត គម្រោងទី៧ នៃខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើតេស្ត រកជំងឺកូវីដ-១៩ ៕ដោយប៊ុនធី



