អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៧លាន៤៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦០ម៉ឺននាក់ និងជាសះស្បើយ៩២លាន៩៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៧លាន៤៤ម៉ឺន៥ពាន់៨៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦០ម៉ឺន៥ពាន់២៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩២លាន៩៥ម៉ឺន៤ពាន់៦៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៦៩ម៉ឺន៦ពាន់២៥០នាក់ ស្លាប់ចំនួន៥៣ម៉ឺន៧ពាន់៨៣៨នាក់ និងជាសះស្បើយចំនួន២០លាន៣៣ម៉ឺន៦ពាន់៦៥៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២២ម៉ឺន៩ពាន់២៧១នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៨៩០នាក់ និងជាសះស្បើយ១០លាន៨៨ម៉ឺន៨៨០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន១ម៉ឺន៩ពាន់៣៤៤នាក់ ស្លាប់២៦ម៉ឺន៥ពាន់៥០០នាក់ និងជាសះស្បើយ៩លាន៧៥ម៉ឺន៧ពាន់១៧៨នាក់ ៕ ប្រភព៖ worldometers

