អភិបាលរាជធានីចាត់ក្រុមការងារមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅទីតាំងធ្វើចត្តាឡីស័ក៣កន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រលប់ថ្ងៃទី៩ខែមិនានេះក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេងបានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែន ពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃទី៩ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូស និងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ 

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំមូសនេះដែរ យើងមិនមែនចេះតែបាញ់នោះទេ គឺយើងត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner