​មេទ័ព​កំពូល​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ​ចិន​អាច​នឹង​វាយប្រហារ​កោះ​តៃ​វ៉ាន់​នៅ​ឆ្នាំ​២​០​២​៧

​អាមេរិក​៖​ ​មេទ័ព​កំពូល​អាមេរិក​មួយ​រូប​ ​នៅ​ថ្ងៃអង្គារ​និយាយ​ថា​ ​ប្រទេស​ចិន​អាច​នឹង​វាយលុក​កោះ​តៃ​វ៉ាន់​ក្នុងរយៈពេល​៦​ឆ្នាំ​ទៀត​ ​ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​២​០​២​៧​ខាងមុខ​ ​ដែល​ជំហាន​បែប​នេះ​របស់​ទីក្រុង​ប៉េកាំង​ ​គឺ​ស្ថិតនៅ​ក្នុង​គោលដៅ​ធ្វើ​ឲ្យអំណាច​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​អាស៊ី​ចុះ​ទន់ខ្សោយ​ ​។​

មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​លោក​ឧត្តមនាវី​ ហ្វី​លី​ព​ ដេ​វី​ដ​សុ​ន​ (​P​h​i​lip​ ​D​avid​son​) ​និយាយ​ថា​ ​ខ្ញុំ​ព្រួយបារម្ភ​ថា​ ​ពួកគេ​ (​ចិន​) ​កំពុងតែ​បង្កើន​មហិច្ឆតា​ ​ដើម្បី​ចូល​មក​ជំនួស​សហរដ្ឋអាមេរិក​ ​និង​ភាពជា​អ្នក​ដឹក​ ​នាំ​របស់យើង​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​និង​រក្សា​សណ្តា​ប់​ធ្លាប់​អន្តរជាតិ​… ​គឺ​នៅ​ឆ្នាំ​២​០​៥​០​ ​។​

លោក​បាន​ប្រាប់​គណៈកម្មាធិការ​មួយ​ ​នៃ​ព្រឹទ្ធសភា​អាមេរិក​ថា​ ​កោះ​តៃ​វ៉ាន់​ ​គឺ​ស្ថិត​នៅក្នុងចំណោម​មហិច្ឆតា​មួយ​របស់​ពួកគេ​ (​ចិន​)… ​ខ្ញុំ​គិតថា​ ​ការ​គំរាមកំហែង​នឹង​អាច​កើតឡើង​អំឡុង​ទសវត្សរ៍​នេះ​… ​ហើយ​អ្វី​ដែល​ជា​ការពិត​… ​គឺ​នៅ​ក្នុងរយៈពេល​០​៦​ឆ្នាំខាងមុខ​ទៀត​ ​។​ ​យ៉ាងណាមិញ​ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ឧត្តមនាវី​ ហ្វី​លី​ព​ ដេ​វី​ដ​សុ​ន​ ​គេ​នៅ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ​ពីសំណាក់​ចិន​នៅឡើយ​ទេ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner