តារាចម្រៀង សុគន្ធ នីសា ប្រកាស «មានវិជ្ជមាន Covid-19»

អត្ថបទដោយ៖
ធី ដា

បន្ទាប់ពីលោក ណុប បាយ៉ារិទ្ធ ឥឡូវនេះ តារាចម្រៀង សុគន្ធ នីសា ប្រកាសតាម Facebook ថា «មានវិជ្ជមាន Covid-19»។

យោងតាមការជូនដំណឹងតាមផេកផ្ទាល់ខ្លួន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានប្រកាសនៅថ្ងៃទី១០ ខែមីនានេះថា ខ្លួនមានវិជ្ជមានកូវីដ១៩។

សុគន្ធ នីសា បានជម្រាបជូនសាធារណជនផងដែរឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា តារាល្បីៗនៃផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់បានប្រកាស រកឃើញវិជ្ជមានកូវីដ១៩ ដែលក្នុងនោះ មាន ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត និង អ្នកនាង សុគន្ធ នីសា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner