កូ​វី​ដ​១​៩​៖ វៀតណាមនឹង​​​ទទួល​វ៉ាក់សាំង​​ពី​​កូ​វាក់​​ជាង​៤​លាន​ដូ​ស​ទៀត​ ទិញជាង១លានទៀត ក្នុង​ខែ​នេះ​និង​ខែក្រោយ​

ប្រទេស​វៀតណាម​នឹង​ទទួល​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ​នៃ​អង្គការសុខភាព​ពិភពលោក​ចំនួនជា​ង​៤​លាន​ដូ​ស​ទៀត​ ​គឺ​វ៉ាក់សាំង​ ​អា​ស្ត្រា​សេ​នី​កា​ ​ព្រមទាំង​វ៉ាក់សាំង​ ​១​.​៤​៨​លាន​ដូ​ស​ផ្សេងទៀត​ ​ដែល​វៀតណាម​បាន​បញ្ជាទិញ​ ​ដោយ​វ៉ាក់សាំង​ទាំងនេះ​ ​នឹង​មកដល់​ក្នុង​ខែ​នេះ​ ​និង​ខែក្រោយ​ នេះបើតាមការចេញផ្សាយរបស់ VNexpress ថ្មីៗនេះ។​

យោង​តាម​វៀតណាម​ថា​ ​ខ្លួន​នឹង​ទទួល​បាន​៤​.​១​៧​៧​លាន​ដូ​ស​ទៀត​ ​នូវ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ​ក្រោយ​ការ​សម្របសម្រួល​ពី​ U​NICE​F​ (​យូ​នី​សេ​ហ្វ)​។​ ​ប្រភព​បញ្ជាក់​ថា​ ​១​.​៣​៧​៣​លាន​ដូ​ស​ ​នឹង​មកដល់​នៅ​ថ្ងៃ​ទី​២​៥​ ​មីនា​ ​ផ្សេងៗ​ទៀត​ ​មកដល់​នៅ​ខែ​មេសា​ ​ជា​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​អង់គ្លេស​។​

​វៀតណាម​គ្រោង​នឹង​មាន​តម្រូវ​ការ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួន​១​៥​០​លាន​ដូ​ស​ ​ពី​ប្រភព​ក្រៅ​ប្រទេស​ផង​ ​និង​ប្រភព​ផលិត​ក្នុង​ប្រទេស​ផង​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​។​ ​កន្លងមក​ ​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​ ​អា​ស្រ្តា​នី​កា​ ​ជាង​១​១​ម៉ឺន​ដូ​ស​ហើយ​ ​ហើយក៏​កំពុង​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​ដោយខ្លួនឯង​ដែរ​ ​ខណៈ​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ធ្វើឡើង​ ​តាំងពី​ថ្ងៃ​ទី​៨​ ​មីនា​ ​២​០​២​១​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner