ចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១បានចំនួនជាង២១ម៉ឺន៤ពាន់នាក់, ដូសទី២បាន៣៩,៨៨១នាក់ ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងដួសលើកទីមួយ បានចំនួនជាង២១ម៉ឺន៤ពាន់នាក់ ទាំងវ៉ាក់សាំង ស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca

អត្ថបទដោយ៖
ធី ដា

កម្ពុជាបានទទួលវ៉ាក់សាំងសារុបក្នុងជំហានដំបូងចំនួន៩២ម៉ឺន៤ពាន់ ដូស ដែលក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៦០ម៉ឺនដូសកាលពីថ្ងៃទី ៧ កុម្ភៈ និងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន៣២ម៉ឺន៤ពាន់ដូសដែលជាវ៉ាក់សាំងផ្តល់តាមរយៈមជ្ឈ មណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ យោងតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងរបស់ស៊ី ណូហ្វាមនិង AstraZeneca នឹងតម្រូវឲ្យមានការចាក់២ដងសម្រាប់មនុស្សម្នាក់ៗ។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០មីនា ការចាក់វ៉ាក់សាំង ក្នុងដូសលើកទីមួយ ជូនដល់ប្រជាពលរដ្ឋ ស៊ីវិលបានចំនួន១០ម៉ឺន៩ពាន់៨៥៤នាក់ ក្នុងនោះស្ត្រីមានចំនួន៣ម៉ឺន៣ពាន់១០៧នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ចំនួន១២ម៉ឺន៥ពាន់២៥៣នាក់។ ពីខាង ក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយ បានកើនដល់១០ ម៉ឺន៤ពាន់៣៥៥នាក់ ក្នុងនោះស្ត្រី មាន៨ពាន់៣៨នាក់។

បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូ ទាំងប្រទេសគិតត្រឹមថ្ងៃទី១០មីនា ទាំងស៊ីវិលនិងយោធា មានចំនួន២១ម៉ឺន៤ពាន់២០៩នាក់។ ដោយឡែកការ ចាក់ដូសលើកទី២ ទើបបានចំនួន៣ម៉ឺន៩ពាន់៨៨១នាក់គិតត្រឹមថ្ងៃទី១០មីនា ក្នុងនោះខាងស៊ីវិលបានចំនួន៤ពាន់ ៣៥៧នាក់ និងខាងយោធាមានចំនួន៣ម៉ឺន៥ពាន់៥២៤នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner