ស្លាប់​មនុស្ស​ជិត​៣​០​នាក់​ ​ករណី​រថយន្តដឹក​សិស្ស១គ្រឿង​ធ្លាក់​ចូល​ជ្រោះ ​នៅ​ឥណ្ឌូ​នេ​ស៊ី​

រថយន្តក្រុង​ទេសចរណ៍​មួយ​គ្រឿង​ត្រូវ​បាន​បើក​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ ​នៅ​តំបន់​កោះ​ជ្វា​ ​ក្រោយ​មាន​បញ្ហា​ហ្វ្រាំ​ង​ ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២​៧​នាក់​ ​របួស​៣​៩​នាក់​ ​នេះ​បើ​តាម​នគរបាល​និង​ក្រុម​សង្គ្រោះ​បញ្ជាក់ឲ្យដឹង​ ​នា​ថ្ងៃ​ទី​១​១​ ​មីនា​ ​២​០​២​១​នេះ​។​

​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ ​E​ko ​P​r​a​set​y​o Rob​by​ant​o ​ថា​ ​រថយន្ត​នេះ​ផ្ទុក​សិស្ស​វិទ្យាល័យ​ឥស្លាម​ ​គ្រូបង្រៀន​ ​និង​អាណាព្យាបាល​សិស្ស​ ​ពី​ខេត្ត​ ​West​ ​Java​ ​ក៏​ជួប​បញ្ហា​គ្រោះថ្នាក់​ ​កាលពី​យប់​ថ្ងៃ​ទី​១​០​ ​មីនា​។​

​លោក​បន្ត​ថា​ ​រថយន្តក្រុង​មួយ​គ្រឿង​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ ​ជម្រៅ​២​០​ម៉ែត្រ​ ​ក្រោយ​អ្នក​បើកបរ​បាត់បង់​ម្ចាស់ការ​ ​មិន​អាច​គ្រប់គ្រង​ចង្កូត​បាន​។​ ​នគរបាល​នៅតែ​ស៊ើប​អង្កេត​ករណី​នេះ​ ​ប៉ុន្តែ​អ្នកនៅរស់​រាន​មានជីវិត​បាន​និយាយ​ថា​ ហ្វ្រាំ​ង​រថយន្ត​ស្រាប់តែ​គាំង​ភ្លាម​ៗ​ ​ពេល​កំពុង​បើកបរ​៕​ ប្រភពពី CNA


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner