ប្រទះរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ ដែលបន្សល់ក្នុងសម័យសង្គ្រាមស៊ីវិល នៅបាតស្ទឹងសង្កែ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

   នៅព្រឹក ថ្ងៃទី១១ខែមីនាឆ្នាំ២០២១ នេះ ក្រុមការងាររៀបចំជួសជុលកែលម្អច្រាំងស្ទឹងសង្កែក្បែរស្ពានថ្ម(ថ្មី) ទន្ទឹមនិងស្ពានថ្មចាស់ មុខសាលាខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ ដែលបន្សល់ទុកនៅបាតស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។

      តាមរយៈផេកហ្វេសប៊ុករបស់មន្ត្រីសាលាក្រុងបាត់ដំបង និងការគូសបញ្ជាក់ពីលោក ផេង សិទ្ធីអភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ឲ្យថឹងថាគ្រាប់យុទ្ធភ័ណ្ឌដែលប្រទះរកឃើញនេះគឺជាគ្រាប់រ៉ុក្កែតប្រភេទប្រឆាំងរថក្រោះ ធុនមី៤១ (Mi-41)ផលិតនៅសហភាពសូវៀត ដែលបានបន្សល់ នូវក្នុងសម័យសង្គ្រាមស៊ីវិល កន្លងមក។

     លោកអភិបាលក្រុងបាត់ដំបង បានថ្លែងអំណរគុណចំពោះអង្គភាពកំចាត់មីនទី២ ដែលបានបើកកិច្ចប្រតិបត្តិការក្នុងការសហការជួយរុករកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងរកឃើញគ្រាប់ក្នុងខណៈដែលរដ្ឋបាលខេត្តបាត់ដំបងក៏ដូចជាអាជ្ញាធរក្រុង បាននិងកំពុងតែមមាញឹកក្នុងការអភិវឌ្ឍន៍នូវច្រាំងសង្កែនៅទីនោះនិងដើម្បីរៀបទប់ច្រាំងចៀសវាងកុំឲ្យមានការបាក់ច្រាំងបន្តទៀត និងធ្វើការកែលម្អទីតាំងខាងលើ ដើម្បីធ្វើជាសួនច្បារ នៅតាមរ៉បមាត់ស្ទឹង ឲ្យកាន់តែមានសោភ័ណភាព ក្នុងក្រុង-ខេត្ត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

       លោក ផេង សិទ្ធី បានបញ្ជាក់ថាៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលក្រុមស៊ីម៉ាក់(CMAC) ប្រទះនិងរកឃើញប្រភេទគ្រាប់បាញ់រថគ្រោះ ចំនួន០១គ្រាប់ នៅបាតស្ទឺងសង្កែ ស្ថិតនៅចំណុចខាងលើ ដែលជាកន្លែងកំពុងតែស្ថាបនានូវច្រាំងស្ទឹងសង្កែនោះ ត្រូវបានអង្គភាពCMAC យកគ្រាប់ដែលរកឃើញនោះទៅរក្សាទុក នៅទីកន្លែងសុវត្ថិភាពរួចរាល់អស់ហើយ ក្រោយពីរកឃើញភ្លាមៗ នោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner