លោក Elon Musk ស្ទើរតែក្លាយជាកំពូលមហាសេដ្ឋីលំដាប់លេខ១ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង២០ភាគរយ
អាមេរិក៖ តម្លៃហ៊ុនរបស់ក្រុមហ៊ុន តេស្លា (Tesla) បានហក់ឡើងខ្ពស់រហូតដល់២០ភាគរយ ដែលខ្ពស់ជាងឆ្នាំមុនទៅទៀត ធ្វើអោយលោក អេលុន មើស (Elon Musk) កើនទ្រព្យសម្បត្តិ ២៥ពាន់លានដុល្លារបន្ថែមទៀត ។
ការកើនឡើងតម្លៃហ៊ុនរបស់ក្រុមហ៊ុន តេស្លា ខាងលើនេះ ក៏បាននាំអោយទ្រព្យសម្បត្តិសរុបរបស់លោក អេលុន មើស មានចំនួន១៧៤ពាន់លានដុល្លារ ខណៈដែលលោក ចេស បេហ្សូស (Jeff Bezos) មានទ្រព្យសម្បត្តិ១៧៩.៩ពាន់លានដុល្លារ នេះបើតាម ប៊្លូមប៊ឺក ប៊ីលានណែ អ៊ីនឌិច (Bloomberg Billionaires Index) ។
សូមរំលឹកផងដែរថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន តេស្លា រូបនេះ ក៏ធ្លាប់បានក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់លេខមួយម្ដងរួចមកហើយ កាលពីឆ្នាំមុន ដោយនៅពេលនេះ ទ្រព្យសម្បត្តិរបស់លោកបានតាមពីក្រោយនឹងលោក ចេស បេហ្សូស មហាសេដ្ឋីលេខមួយ ដែលជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ អាម៉ាហ្សូន (Amazon) ៕ ប្រភព៖ Bloomberg


