ពលករ៤៦៩នាក់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរដឹកទៅដល់ខេត្តព្រៃវែង ដើម្បីយកទៅធ្វើចត្តាឡីស័កហើយ
យោងតាមរបាយការណ៍ របស់រដ្ឋបាលក្រុងព្រៃវែង បានអោយដឹងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថាពលករចំណាកស្រុកចំនួន៤៦៩នាក់ ត្រូវបានអាជ្ញាធរដឹកតាមរថយន្តចំនួន ៣០គ្រឿង ទៅកាន់ខេត្តព្រៃវែង ដើម្បីនាំធ្វើចត្តាឡីស័កនៅតាមបណ្ដាស្រុកក្រុងនានាក្នុងខេត្ត។
សូមបញ្ជាក់ថា ខេត្តព្រៃវែង គិតត្រឹមល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន២៣នាក់ បានឆ្លងជំងឺកូវីដ១៩ ពីលោកគ្រូពេទ្យពេទ្យម្នាក់ នៅសម្ភពព្យាបាលមួយស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងខេត្តព្រៃវែងផងដែរ៕ ហាក់ សារ័ត្ន
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




