ក្រសួងការបរទេសណែនាំអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមចំពោះជនបរទេសដែលសុំទិដ្ឋាការចូលប្រទេសកម្ពុជា
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១បានណែនាំឱ្យអគ្គកុងស៊ុលនិងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាលចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជា។សេចក្តីណែនាំរបស់ក្រសួងកាបរទេសបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមុនផ្តល់តិដ្ឋាការជូនជនបរទេសចូលមកកម្ពុជាដូចខាងក្រោម៖
១- ត្រូវមានលិខិតធានាឱ្យច្បាស់លាស់ពីក្រុមហ៊ុនឬសមភាគីរបស់ខ្លួននៅកម្ពុជាឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយនៅកម្ពុជា។
២- ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់អំពីអាសយដ្ឋាននៅកម្ពុជាឬកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជានិងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។
៣- ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជាដោយគួរភ្ជាប់ជាមួយកម្មវិធីការងារនៅកម្ពុជា។
៤- ត្រូវគោរពវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថាសេចក្តីណេនាំរបស់ក្រសួងការបរទេស រៀបចំឡើងដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវនិងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជានិងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា៕
