សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការត្រៀមរៀបចំទុកជាមុន ក្នុងករណីមានអ្នកស្លាប់ដោយសារកូវីដ-១៩ គឺជាការគោរព និងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអភិបាលរាជធានី-ខេត្ត តាមតំបន់នីមួយៗ រៀបចំទៅតាមទំនៀមទម្លាប់ត្រឹមត្រូវរបស់បងប្អូនយើង ប្រសិនបើបូជា យើងត្រូវរៀបចំឈាបនដ្ឋាន ឱ្យបានត្រឹមត្រូវតាមទីកន្លែងដែលយើងត្រៀមទុក ដោយឡែក សម្រាប់ការបញ្ចុះសព ក៏ត្រូវរៀបចំនៅកន្លែងសមរម្យ គោរពតាមវិធានសុខាភិបាល ជៀសវាងមានហានិភ័យ ។ សម្ដេច ក៏បានលើកឡើងផងដែរថា ការដែលត្រៀមបម្រុងរបស់យើង បែរជាមានបុគ្គលមួយក្រុមបានចោទប្រកាន់ថា យើងបានប្រមាថអាយុជីវិតប្រជាជន ។

ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ សម្តេចក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា នេះមិនមែនជាការប្រមាថនោះទេ ជាការគោរព ជាការត្រៀមបម្រុងទុកជាមុនរបស់យើង ជាក់ស្តែង ទំនៀមទម្លាប់របស់បងប្អូនខ្មែរយើង នៅពេលដែលមានឪពុកម្ដាយចាស់ៗ ដូចជា តាចាស់ គឺតែងតែត្រៀមបម្រុងទុកជាស្រេច ថាតើបញ្ចុះ ឬបូជា ។ល៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner